ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចនៅខេត្តកណ្តាល

កណ្តាល: នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្តាល ។

ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ ម៉ៅ ធា ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ប្រពន្ធឈ្មោះ គង់ សាវី អាយុ ៤៣ ឆ្នាំ ។
ប្រភេទសំណង់: ធ្វើអំពីឈើ ប្រក់ស័ង្កសី ទទឹង ០៤ ម៉ែត្រ បណ្តោយ ១០ ម៉ែត្រ
សម្ភារ:ខូចខាតរួមមាន:
– ថវិកា ០១ លានរៀល
– ប្រាក់ដុល្លារ ២៧០០ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងអស់ ។
មូលហេតុ: សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេរខ្សែភ្លើង) ។
– គ្រោះថ្នាក់មនុស្ស: គ្មាន ។
សភាពរឿងហេតុ: បញ្ជាក់ករណីផ្ទះឆេះខាងលើនេះដោយសារតែតំបន់នៅលើកោះកម្លាំងរបស់យើងមិនអាចយកឡានទឹកទៅបាន ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋបានជួយពន្លត់ នឹងរលត់ជាស្ថាពរនៅវេលាម៉ោង៥និង៤៥នាទី៕

 

មតិយោបល់