ត្បូងឃ្មុំៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ បណ្តាលឲ្យរន្ទះបាញ់ស្លាប់មនុស្សប្រុសម្នាក់ និងប្រុស-ស្រីចំនួន២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅចំណុចចម្ការដំឡូងក្បែរច្រកទ្វេភាគីកម្ពុជា-វៀតណាមទន្លេចាម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ពួកគាត់បានទៅដកដំឡូងមី ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយបន្ត ៕




មតិយោបល់