ព័ត៌មានជាតិ

រថយន្តពន្លះម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបើករត់គេច់បាត់

កំពង់ធំ: កាលពីវេលាម៉ោង៦និង៣៥នាទីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៏ក្រហមមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហ៊ឹងបណ្តាលឲ្យបែកក្បាលធ្លាយខួរស្ទើរដាច់ជាពីរកំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ចំណុចN6 ភូមិគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះ មានស្រុកកំណើតនៅ ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ តែបានប្រពន្ធមករស់នៅភូមិសៀមរៀង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បើតាមប្រភពពីកងរាជអាវុធហត្តស្រុកតាំងគោក ថាជនរងគ្រោះជិះម៉ូតូចេញមកពីភូមិត្នោតជុំ ធ្វើដំណើពីជើងទៅត្បូងត្រឡប់ទៅផ្ទះខាងប្រពន្ធវិញ នៅឃុំច្រនាង ដោយជនរងគ្រោះជិះម៉តូមកដល់កន្លែងកើតស្រាប់តែម៉ូតូបុកឆ្កែហើយក៏ដួលជួនពេលនោះមានរថយន្តមកកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែករថយន្តតៃកុងបានបើករត់គេចខ្លួនបាត់ស្រម៉ោល ។

ជនរងគ្រោះបើកបរម៉ូតូម៉ាកសង់កូរ៉េC១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ1J-9822 បើកបរដោយឈ្មោះ យ៉ាន រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោតជុំ ឃុំត្នោតជុំ តែបានប្រពន្ធនៅភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាង ម៉ូតូ០១គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី…ចំណែករថយន្តបង្ករហេតុ ដែលបើករត់គេចសមត្ថកិច្ចចរាចរណ៏ស្រុកតាំងគោកកំពុងស្រាវជ្រាវ ដើម្បីចាប់មកអនុវត្តន៍ទៅតាមនិតិវិធី៕

 

 

 

មតិយោបល់