ព្រះសីហនុៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ៣និង៣០នាទីទៀបភ្លឺ ដល់ម៉ោង ១និង២៥នាទីរសៀល មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅភូមិសាស្ត្រក្រុងព្រះសីហនុ បណ្តាលឲ្យតំបន់ទំនាបនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ មួយចំនួនត្រូវបានទឹកលិច។
និងចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ១២និង៤៦នាទីរសៀល ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងដោយមានការចូលរួមអមដំណើរពីមន្ត្រីខេត្ត ក្រុង សង្កាត់ មន្ទីរធនធានទឹក និងមន្ទីរសាធារណការ បានចុះពិនិត្យស្ថានភាពទឹកលិច និងចាត់វិធានការបន្ទាន់ផ្សេងៗ ដើម្បីកាយសម្រួលផ្លូវឲ្យហូរបានលឿន៕
មតិយោបល់