ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី ចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៩ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មធ្យោបាយម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1AM- 6977 ។
ជនសង្ស័យឈ្មោះ ចន្ទ័ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន និង២/ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ១៨E ផ្លូវ១១០ សង្កាត់ផ្សារចាស់ (មានផ្ទុកសារធាតុញៀន)។
ករណីនេះ នគរបាលប៉ុស្តិ៍ធ្វើការសាក់សួរនិងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តន៍នីតិវិធីច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់