ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឆ្មក់បង្ក្រាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនចំនួន ៣នាក់ ដកហូតថ្នាំញៀន ១៥កញ្ចប់តូច ។ ហេតុការណ៍ចុះឆ្មក់បង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង ១និង៣០នាទី នៅចំណុចមន្ទីពេទ្យប៉ាស្ទើផ្លូវលំភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះ ហេង គឹមដាណែត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរជាអ្នកជួញដូរ។
ទី២ឈ្មោះ ឡំ ប៊ុនឈឿនភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។
ទី៣ឈ្មោះ ហេង ឆៃដែន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យទាំង ៣នាក់ ស្នាក់នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាង៖
១/បានមានក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ១៥កញ្ចប់តូច។
២/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២។
៣/ដបភ្ជាប់ជាមួយទុយោសម្រាប់ជក់គ្រឿងញៀនចំនួន២។
៤/ទូរស័ព្ទម៉ាកNokia1280ចំនួន១គ្រឿង។
៥/ដែកកេះចំនួន២ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់