ព័ត៌មានជាតិ

តូចចិត្ត និងជីវិតដែលលំបាក សម្រេចលាចាកពិភពលោក

ព្រៃវែង: ស្ត្រីវ័យកណ្ដាល រស់នៅម្នាក់ឯង ត្រូវចែកផ្លូវគ្នាជា១ប្ដី ណាមួយទាស់ពាក្សសម្ដី ជាមួយម្តាយបង្កើតស្ទើរាល់ថ្ចៃបានសម្រេចចិត្តធ្វើអត្តឃាតដោយចងករ និងរនងផ្ទះបញ្ចប់ជីវិត កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រួសារនេះតែងតែ មានទំនាស់ពាក្សសម្តី ស្ទើរាល់ថ្ងៃជាមួយម្ដាយឈ្មោះ យាយ ហុី អាយុ៧៨ឆ្នាំ រស់នៅផ្ទះផ្សេងគ្នាថ្ងៃ លុះព្រឹកឡើងស្ត្រីឈ្មោះ សុខ ហេង អាយុ៥២ឆ្នាំបានលែងលះជាមួយស្វាមី មានកូនប្រុសស្រី២នាក់ សព្វថ្ងៃកូនទៅធ្វើពលករ នៅប្រទេសថៃ ណាមួយតូចចិត្តនិងវាសនា បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយខ្សែលីឡុង ប៉ុនចង្កឹះពណ៏ខ្មៅ ផ្ចាប់ទៅនិងរនងផ្ទះ មានទីលំនៅភូមិប្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បើតាមការពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ របស់លោកវរសេនីយ៍ត្រី ថន សាមឿន បានបញ្ជាក់ប្រាប់ថា ការធ្វើអត្តឃាតនេះ
គឺជនរងគ្រោះបានបញ្ចប់ជីវិត ដោយខ្លួនឯងទេ ពុំមានអំពើហិង្សារ ឬការគុំគួនអ្វីទៅលើជន
រងគ្រោះឡើយ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-13_13-44-57 photo_2016-05-13_13-44-58 photo_2016-05-13_13-44-57 (2)

មតិយោបល់