ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក! ករណីរថភ្លើងកិនបុរសម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត

ភ្នំពេញ: ( ព័ត៌មានបឋម) នាវេលាម៉ោង ០៧ និង ១០ នាទីព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ មានករណី បុរសម្នាក់ត្រូវរទេះភ្លើងកិនពីលើ បណ្តាលឲ្យស្លាប់ , ជនរងគ្រោះមានអាយុប្រហែល ៣៥ឆ្នាំ នៅតាមផ្លូវរថភ្លើងកែងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុខា សោភ័ណ្ឌ ,ករណីនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយ ៕

មតិយោបល់