ព័ត៌មានជាតិ

ព្រឹកមិញ! បុរសម្នាក់ ជិះម៉ូតូបុកបង្គោលរបងផ្ទះពលរដ្ឋ បណ្តាលឲ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុ

ភ្នំពេញ: នៅវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់ ជិះម៉ូតូបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ បណ្តាឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើ មិនទាន់ស្គាលនូវអត្តសញ្ញាណនោះទេ ហើយសាកសពត្រូវបានដឹកតាមរថយន្តមួយគ្រឿង យកទៅតម្កល់នៅវត្ត ដើម្បីស្វែងរកសាច់ញាតិ ៕

មតិយោបល់