ព័ត៌មានជាតិ

មើលពីក្រៅស្មានតែបារបារាំងធម្មតា ដល់ពេលចូលក្នុងទើបដឹងថា មានបង្កប់សេវាកម្មពិសេស ហើយបើកមួយយប់ទល់ភ្លឺទៀត

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ជិតសូរិយ៉ាម៉ល ស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានករណីកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឆ្មក់បង្រ្កាប ហាងផឹកស៊ីមួយកន្លែងខាងលើ ដែលសង្ស័យបង្កប់ឲ្យមានការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បម្រើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃហាងបើករកស៊ីចាប់ពីម៉ោង ៦ល្ងាចរហូតដល់ម៉ោង ៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។

សូមបញ្ជាក់៖ ករណីនេះកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី ៨នាក់ ក្នុងនោះ (អនីតិជន០៣នាក់) និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ៕

មតិយោបល់