ព័ត៌មានជាតិ

រថយន្តបើកលឿន មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

ស្ទឹងត្រែង: នៅថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅចំណុចមុខវត្ត ត្រង់គីឡូម៉ែត្រលេខ៨ លើផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ មានភាគីខាងរថយន្ត​ឈ្មោះ ស៊ី សុវណ្ណី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្ន​ ភូមិស្ពានថ្ម ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកបររថយន្តមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខស្ទឹងត្រែង 2A1134 បើកបរពីទិសខាងត្បូង ទៅទិសខាងជើង មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ពណ៌ក្រហម បើកបរពីទិសខាងជើង ទៅទិសខាងកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ទិត្យ ណែម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ រាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែងស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ និងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់