ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូបុកគល់ស្ពានស្លាប់ភ្លាមៗ

កោះកុង: នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំនុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល បង្ករឡេីងដោយបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុកគល់ស្ពានស្លាប់ដោយខ្លួនឯង។
ម៉ូតូDreamC125ពណ៌ខ្មៅពាក់ស្លាកលេខកោះកុង1C-6425បើកបរដោយឈ្មោះសុខ ចិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃមករស់នៅជាមួយមេជាងមានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវស្រុកស្រែអំបិល ដោយនៅកន្លែងកើតហេតុមានស្រាបៀរ៨កំប៉ុងផងដែរ។
ក្រោយពិនិត្យរួចកម្លាំងជំនាញយេីងបានប្រគល់សាកសពទៅឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់