នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១២ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន ឌីស្ទីបៃត៏ (Distybyte) បានដាក់បង្ហាញនូវផលិតផលរបស់ខ្លួននូវផលិត ម៉ាក់ Epson ។ ក្រុមហ៊ុន ឌីស្ទីបៃត៏ គឺជាក្រុមហ៊ុនមួយរបស់ First Group Holding និងក្រុមហ៊ុនទទួលសិទ្ឋផ្តាច់មុខតែមួយគត់ក្នុងការនាំចូលចែកចាយនូវផលិតផលរបស់ខ្លួនម៉ាក់ Epson ដោយមានការចូលរួមពីសំណាក់ដៃគូពាណិជ្ជកម្ម ប្រមាណជាង ១០០ នាក់ ដែលញុំាងឲ្យកម្មវិធីកាន់តែមានភាពអធិកអធម។ ផលិតផលថ្មីរួមមាន ម៉ាស៊ីនព្រីនគូល័រ ម៉ូដែល ME340,ME535,L100 ,L200,L800 WP-4511ម៉ាស៊ីន Monochrome ម៉ូដែល K100,K200 និង K300ព្រមទាំងម៉ាស៊ីនបញ្ជាំងរូបភាព(Project) ម៉ូដែល S11,X11 និង 1775W ។

ME Serie (Max Economy) ម៉ូដែល ME340,ME535 និង L Series (Original Ink Tank) ម៉ូដែល L100,L200,L800 គឺជាប្រភេទម៉ាស៊ីនព្រីនគូល័រ ដែលមានមុខងារ ៣យ៉ាង ព្រីន ស្កែន កូពី ដែលស័ក្តសមឥតខ្ជោះ សម្រាប់អតិថិជន ដែលត្រូវការព្រីន ឯកសារផ្សេងៗ ដោយល្បឿនលឿន គុណភាព ខ្ពស់ និងសន្សំសំចៃ ។ ម៉ាស៊ីន ព្រីន Monochrome ម៉ូដែល K100,K200 និង K300 គឺជាប្រភេទម៉ាស៊ីនព្រីនសខ្មៅ ហើយវាស័ក្តសមបំផុត សម្រាប់អតិថិជនដែលត្រូវការព្រីនឯកសារផ្សេងៗ ដោយល្បឿនលឿនដូចម៉ាស៊ីន Laser និងសន្សំសំចៃខ្ពស់ ដែលព្រីនសងខាង Duplex Pringting ,NetWork និង Fax ។ ម៉ាស៊ីនបញ្ជាំងរូបភាព Epson Project S11,X11 និង 1775W វិញបានបំពាក់នូវបចេ្ចកវិទ្យាទំនើប 3LCD ដែលផ្តល់នូវភាពភ្លឺច្បាស់ ត្រជាក់ភ្នែក សម្រាប់ការធ្វើបទបង្ហាញក្នុងក្រុមហ៊ុន សាកលវិទ្យាល័យ និងកិច្ចប្រជុំផ្សេងៗ។ Epson Project បានទទួលពានរង្វាន់ ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ១០ ឆ្នាំ ជាប់គ្នា ចាប់តាំងពីឆ្នាំ ២០០១ ។
លោក ថាក់ ស៊ូមុន្នី នាយកគ្រប់គ្រងទូទៅ ឌីស្ទីបៃត៏ បានមានប្រសាសន៍ថា មានតែក្រុមហ៊ុន ឌីស្ទីបៃត៏(Distybytes) តែមួយគត់ ដែលជាអ្នកចែកចាយស្របច្បាប់ របស់ Epson ក្នុងព្រះរាជាណាចក្រកម្ពុជា យើងជាដៃគូពាណិជ្ជកម្មជាមួយ Epson (Thailand) ដែលតំណាងឲ្យ Seiko EPSON Corporation របស់ជប៉ុនតាំងពី ឆ្នាំ ២០០៥ ។ភាពជោគជ័យរបស់ដៃគូពាណិជ្ជកម្ម នងិបណ្តាញចែកចាយទាំងអស់របស់ Epson គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការនាំមកនូវភាពជោគជ័យរបស់យើងនៅក្នុងថ្ងៃនេះ ក៏ដូចជាថ្ងៃអនាគត ។ គោលបំណងរបស់យើងមិនត្រឹមតែផ្តល់ ដល់ដៃចែកចាយនូវភាពជឿជាក់ទៅលើគុណភាពផលិតផលតែប៉ុណ្ណោះទេ ប៉ុន្តែបាននាំមកនូវចំណេះដឹងផ្នែកបច្ចេកទេសដោយវិស្វករជំនាញ ដែលមានសញ្ញាប័ត្រទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ និងសេវាកម្មដែលមានការ ធានា និងមានគ្រឿងបន្លាស់ គ្រប់គ្រាន់ ។
លោក Phairote Yodmahalabkul ជាអ្នកគ្រប់គ្រងផ្នែកលក់អន្តរជាតិ បានមានប្រសាសន៍ថា ដើម្បីទទួលបាននូវការគាំទ្រ លើទីផ្សារ និងកសាងនូវទំនុកចិត្តរបស់អតិថិជន និងដៃគូពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសាជីកម្ម SeiKo EPSON Coporation ជប៉ុន សហការជាមួយក្រុមហ៊ុន ឌីស្ទីបៃត៏ (Distybyte) និងធ្វើការអភិវឌ្ឍន៍នូវផលិតផលថ្មីៗ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនកម្ពុជា។EPSON មានផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញនូវសេចក្តីត្រូវការ រួមមាន Inkjet Printer,Laser Printer ,Projector ,Scanner ,Dot Matrix,TM Printer,Passbook Printer,Lager Format Printer និងមានអ្វីជាលើសពីការរំពឹងទុក ជាមួយនឹងក្រុមហ៊ុន Distybyte ៕




អត្ថបទក្រុមហ៊ុន
មតិយោបល់