ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទីមានករណីហិង្សាមានស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ហ៊ាប រតនា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ បានយកកាំបិតចុងស្រួចចាក់ទៅលើ ឈ្មោះ អេល ហាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរដូចគ្នា ត្រូវចំគល់ដោះខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពព័ត៌មានបានអោយដឹងថាករណីនេះបណ្ដាលមកពីជនរងគ្រោះ និងជនសង្ស័យមានទំនាស់គ្នាពេលប្រចាំការនិងធ្វើអនាម័យនៅកន្លែងយាម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតចុងស្រួច១ដើម (អាវុធធ្វើសកម្មភាព) ដើម្បីចាត់ការតាមនីតិវិធី។
មតិយោបល់