ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ និងប្រាក់រាប់ពាន់ដុល្លារ

សៀមរាប: នៅថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៩និង៣០នាទី រលត់ទៅវិញនៅវេលាម៉ោង ១១និង០០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅក្នុង ភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

ម្ចាស់ផ្ទះ ឈ្មោះ បូ វុទ្ឋី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ ។ បណ្ដាលឲ្យរងការខូចខាត៖ ផ្ទះទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលក្បឿង ត្រូវបានឆេះខូចខាតទាំងស្រុង ។ ប្រាក់ដុល្លា ចំនួន៥០០០ដុល្លារ,ប្រាក់ខ្មែរ ចំនួន ៣០លានរៀល និងសម្ភារ:គ្រឿងសង្ហារឹម តុ ទូ ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនធំ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយឆេះធុងហ្គាស បន្តទៀតទើបបណ្តាលឲ្យឆេះកាន់តែខ្លាំង ។

អន្តរាគមន៍ពន្លត់៖ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកជីក្រែង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ។ កិច្ចសហការចូលរួមពន្លត់មាន៖ កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋ ។ ពីអធិការដ្ឋាននគរបាលស្រុកជីក្រែង ទៅកន្លែងកើតហេតុមានចម្ងាយ ០៧ គីឡូម៉ែត ៕

មតិយោបល់