ភ្នំពេញៈ ក្រោយពីក្រុមហ៊ុន Samsung បានបង្ហាញវត្តមានកំពូលទូរស័ព្ទ Galaxy Note 7 ស៊េរីថ្មីជាផ្លូវការ ដែលមានការផ្សាយផ្ទាល់ Live Streamពីទីក្រុងញ៉ូវយ៉កនាពេលថ្នីៗនេះ បានទាក់ទាញ អ្នកសារព័ត៌មានជាតិល្បីៗបានចូលរួម និងយកពត៌មានដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ ព្រមទាំង មុខងារជាច្រើនអស្ចារ្យលើសពីការស្មាន ដែលធ្វើឲ្យមានការចាប់អារម្នណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអតិថិជនជាច្រើនមានបំណងធ្វើជាម្ចាស់ទូរស័ព្ទSamsung Galaxy Note 7 នេះគ្រប់ៗគ្នា។
ក្រុមហ៊ុន Samsung បានប្រកាសឲ្យអតិថិជនទាំងអស់អាចធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ អតិថិជននឹងទទួលបាន ការបន្ថែមជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $240 ជាមួយនឹង ការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ក្រុមហ៊ុនស្មាត តម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។
ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកាផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអគារភ្នំពេញថោវើ និងហាងKLDis4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។
មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាង ហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3ខាងលិចសាលាចិន ខេត្តបាត់ដំបង។
អតិថិជនដែលបានធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ទាំងអស់អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង ៨និង៣០ព្រឹក ដល់ម៉ោង៥ល្ងាច។
ការបញ្ជារទិញនេះ មានត្រឹមតែរយៈពេល១៣ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃពិសេសត្រឹមតែ770 ដុល្លារ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។ សូមរួស រាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ!
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបញ្ជារទិញទូរស័ព្ទSamsung Galaxy Note 7 អតិថិជនអាច ទាក់ទងតាមរយៈលេខទូរស័ព្ទសេវាកម្មអតិថិជន 023 99 32 32៕
មតិយោបល់