ព័ត៌មានជាតិ

First News៖ បុរសម្នាក់សង្ស័យប្រចណ្ឌ័ប្រពន្ធ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ភ្នំពេញៈ មុននេះបន្តិចមានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់ក្នុងបន្ទប់ផ្ទះជួល យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៣៧១ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សាកសពជនរងគ្រោះមានឈ្មោះ រ៉ា ទី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ។

មូលហេតុ ដែលបណ្តាលឲ្យបុរសខាងលើធ្វើអត្តឃាតចងកសម្លាប់ខ្លួន គឺសង្ស័យដោយសារតែការប្រចណ្ឌ័ប្រពន្ធ ទើបផឹកស្រា រួចធ្វើអត្តឃាតចងកតែម្តង ។

ខណៈនោះកម្លាំងមានសមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍ និងពិនិត្យទៅលើសាកសពផងដែរ៕

មតិយោបល់