ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងដាវកែរច្នៃពីរដើម

កំពង់ឆ្នាំង: នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងតាមទីសាធារណ:សួនកម្សាន្តនិងកន្លែងស្មុគស្មាញ លុះមកដល់ចំណុចសួនសម្ដេចចៅហ្វាយវាំង (សួនស៊ីម៉ាក់)ក៏បានជួបជាមួយនឹងក្មេងទំនើងមួយក្រុមមានគ្នា 3 នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវកែច្នៃចំនួនពីដើម ពេលនៅកម្លាំងរបស់សមត្ថកិច្ចបានឃាត់នឹងកាក់ឲ្យឈប់ជនសង្ស័យក៏បានជិះម៉ូតូបម្រុងរត់គេចខ្លួនពេលនោះសមត្ថកិច្ចក៏បានធ្វើការឃាត់បានជនសង្ស័យចំនួន 2 នាក់ដកហូតបានដាវកែច្នៃចំនួនពីរដើម ម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។
ជនសង្ស័យទាំង 2 នាក់មានឈ្មោះ
1_ សួន ភាលី ភេទប្រុស អាយុ20 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)

2_ឌឹម ផាន់ណា ភេទប្រុស អាយុ22 ឆ្នាំ ទីលំនៅ ភូមិ អាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង។(ត្រូវបានឃាត់ខ្លួន)
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរនៅផ្នែកជំនាញ៕

 

មតិយោបល់