ព័ត៌មានជាតិ

ឆក់បានហើយតែចំថ្ងៃស៊យរត់មិនរួច ជាប់ខ្នោះបាត់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ខ្សែ ក ប្រព្រឹត្តត្រង់ចំណុចមុខផ្ទះលេខ៤៣អ៊ុ០ផ្លូវ១៤០ភូមិ៦សង្កាត់មនោរម្យខណ្ឌ៧មករានា វេលាម៉ោង៤និង៤០នាទី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះស្រ៊ុន ណារុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ឲ្យអ្នកលក់ឡេតាមអនឡាញស្នាក់នៅផ្ទះជួលមិនចាំលេខអគាទី៥ជាន់ទី២ ផ្លូវ២១១ ភូមិ១២សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះកៅ មរកត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៤៣អាយ ផ្លូវ១៨៧ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងនិងសម្ភារ:ដកហូតពីជនសង្ស័យរួមមាន:១/ខ្សែ ករចំនួន១ខ្សែជារបស់ជនរងគ្រោះ,២/ម៉ូតូ១គ្រឿងម៉ាកសុយសូគីនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1GW-9697ជាមធ្យោបាយដែលជនស្សយ័ជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់។ចំណែកខ្សែកសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ៕

 

មតិយោបល់