ព័ត៌មានជាតិ

គួរដាក់ទោសបែបណា! ឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនរហូតបានសម្រេច ក្នុងចម្ការដំឡូង

កំពង់ចាម: សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង៣និង ៤៥នាទី រសៀលថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចព្រៃចម្ការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ​ដែលបុរសខាងលើមានចិត្តជាសត្វ ហ៊ានចាប់ រំលោភកូន ស្រី បង្កើតរបស់ដែលគ្នាទើបតែមាន អាយុ ១៣ ឆ្នាំរហូត បាន សម្រេចនៅក្នុងចម្ការដំឡូង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខងលើមាន ឈ្មោះ សៀង ហុង អាយុ៣៥ឆ្នាំ។

ប្រភពពដែលបានបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យនេះបន្ទាប់ ពី ទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះ ឈ្មោះអ.ច.ធ. អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ(ត្រូវជាប្រពន្ឋជនសង្ស័យ) បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង១១និង ២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ប្ដី របស់ ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រវឹង បាននាំកូនស្រី របស់ ខ្លួនបង្កើត អាយុ១៣ឆ្នាំ ទៅកាប់ឫស្សី នៅចំណុចព្រៃចម្ការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានចម្ងាយប្រហែល៣៥០ ម៉ែត្រពីភូមិ ហើយក៏ធ្វើសកម្មភាពគំរាមកំហែង កូនរួចចាប់រំលោភសេពសន្ថវ:ទៅលើនាង រហូត បានសម្រេច១លេីក ។

ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុក ព្រៃឈរ សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្តស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។

បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវ បានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បី ធ្វើការ សាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់