ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿងបុកបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ព្រៃវែង: (ព័ត៌មានបឋម) នៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបែនដឹកដី១គ្រឿង បានបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួស ស្ថិតនៅក្នុងភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មួលហេតុ៖ មិនទាន់ដឹងពិតប្រាកដ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយ ៕

មតិយោបល់