បាត់ដំបងៈ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ពិសេសសកម្មភាពល្បាត ពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំ ពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជំរុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិការ ដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេលយប់ ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំនាញមួយនេះនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាចំនួន០២នាក់ ដែលកំពុងប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន៖
១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង,២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន០១គ្រឿង ,ដែកអក្សរ( តេ T)ម្រាប់កាច់សោម៉ូតូចំនួន០៦ដើម
,កន្ត្រៃកាត់ដែកចំនួន០១,ដង្កាប់ចំនួន០១,កូនកាំបិទចំនួន ០២,ដែកទួលវីសចំនួន ០៣,ដែកឆាបដងឈើចំនួន ០១,កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម
,សោម៉ូតូហុងដាចំនួន០៣,កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១,ដែកកេះចំនួន ០៣, ម្ជុលខ្ទាស់ចំនួន០៥,ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់ ,សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង័្សយជាមុខសញ្ញាទាំងពីរនាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូន ក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច នាវេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេជាមុខ សញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុក ដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុកសំពៅលូនពួកគេ ទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។
ជាមួយនេះលោកអធិការ នគរបាលស្រុកក៏សូមអំពាវនាវផងដែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងជាប់ជាប្រចាំចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនាពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាព លួចយក ។ ទន្ទឹមនឹងលទ្ធផល នេះ លោក សំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចលោកអន្តរាគមន៍បានទាន់ពេលវេលា។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាង មកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់