ព័ត៌មានជាតិ

ជិះរថយន្តមកប្លុងចោល៣ថ្ងៃមិនមកយក ពលរដ្ឋប្តឹងសមត្ថកិច្ច

ភ្នំពេញ: រថយន្ត camery ពណ៌ស១គ្រឿង ត្រូវបានជនមិនស្គាល់មុខយកមកប្លុងចោលអស់រយ:ពេល៣ថ្ងៃនៅផ្លូវណឺងហែមជាប់របងផ្ទះជួលខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ និងស្រាវជ្រាវរកម្ចាស់។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៩និង១៦នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រ វេលាម៉ោងប្រហែល១២យប់ មានរថយន្តcamery ស្លាកលេខ ភ្នំពេញ2AE-4066 មានគ្នាប្រុសស្រីចំនួន៦នាក់មកឈប់នៅទីតាំងនេះ ហើយបាននាំគ្នាចុះពីរថយន្តធ្វើដំណើរទៅបាត់ស្រមោលទាំងអស់ដោយបន្សល់ទុករថយន្តចោលតែម្តង។ ដោយមានការសង្ស័យខ្លាចក្រែងមានក្រុមជនសង្គមងងឹតធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ និងខ្លាចក្រែងមានបញ្ហាដល់
អាយុជីវិតមនុស្ស ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យតែម្តង។

តាមការស្រាវជ្រាវជំហានដំបូងសមត្ថសង្ស័យថា ជាករណីឃាតកម្ម តែបន្ទាប់ពីធើ្វកោសល្យត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមក ឃើញថារថយន្តនេះត្រូវម្ចាស់យកមកប្លុងទុកចោល៕

មតិយោបល់