ពោធិ៍សាត់ៈ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក មានករណីប្រទះឃើញ សពមនុស្សអណ្តែតទឹក ហើយទាក់មងរបស់ប្រជាពលរដ្ឋនៅក្នុងអាងវ៉ារីអគ្គិសនីចំណុចអូរក្របីងាប់ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សពឈ្មោះ ឆាត សារ៉េ ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើតនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមការបំភ្លីរបស់ពលរដ្ឋចំនួន ៤នាក់ ដែលនៅក្បែរផ្ទះសពធ្លាប់ស្នាក់នៅចំណុចអូរក្របីងាប់ ភូមិឆាយលូក ឃុំអូរសោមថា កាលពីយប់ថ្ងៃទី ២៩/០៩/២០២០ ម៉ោងជាង ១២យប់ ជនរងគ្រោះមានអាកប្បកិរិយាខុសប្រក្រតី ហើយបានស្រែកឲ្យគេជួយខ្លួនរហូត តែពេលឭសំឡេងស្រែក អ្នកភូមិបាននាំគ្នាលបមើលឃើញថា មិនមានអ្នកណាម្នាក់វាយទាត់ធាក់លើខ្លួនឡើយ។ បន្ទាប់មកទៀត រូបគេរត់ចេញពីកន្លែងស្នាក់នៅបាត់រហូតទៅ ។ ទាល់តែដល់ថ្ងៃទី ០១/១០/២០២០ ទើបពលរដ្ឋប្រទះឃើញសពអណ្តែតទឹកបាតអាងវ៉ារីអគ្គីសនី ករណីនេះជំនាញពេទ្យខេត្ត, នគរបាលជំនាញខេត្ត,នគរបាលជំនាញរបស់ស្រុកបានសន្និដ្ឋានលើសពថា ស្លាប់ដោយសារលង់ទឹក ហើយសពមានស្មារតីមិនប្រក្រតី ក្រោយពីពិនិត្យសពរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់