ព្រៃវែងៈ នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក
នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានចេញស្ទាក់ចាប់បានមុខសញ្ញា ក្រុមជំនាញខាងបង្ហោះម៉ូតូ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងព្រៃវែង បានចំនួន១គ្រឿង និង ម៉ូតូមនុស្សជាបក្សពួកបាន១គ្រឿងទៀត មកធ្វើការអប់រំណែនាំ នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដែលកន្លងមកក្រុមនេះតែងតែធ្វើសកម្មភាព បង្ហោះម៉ូតូបង្កបញ្ហា និងបង្ហោះម៉ូតូជាញឹកញាប់ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងព្រៃវែងកន្លងមក៕
ព័ត៌មានជាតិ
មតិយោបល់