ព័ត៌មានជាតិ

ស្រ្តីវ័យ ៤៥ឆ្នាំម្នាក់ ចាប់សត្វគីង្គក់យកទៅធ្វើម្ហូបហូប បណ្ដាលឲ្យពុលស្លាប់

រតនគិរីៈ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទីល្ងាច មានករណីមនុស្សពុលសត្វគីង្គក់ ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ រចំ យូង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិទំពួន (នៅលីវ) រស់នៅជាមួយបងប្អូនក្នុងភូមិឃុំកើតហេតុខាងលើ (ឪពុកម្ដាយស្លាប់)។

មូលហេតុ៖ ជនរងគ្រោះចាប់សត្វគីង្គក់មកធ្វើម្ហូបហូបតែម្នាក់ឯង ព្រោះបងប្អូនទៅចម្ការអស់ បើតាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះមិនគ្រប់ទឹកទេ។

ក្រោយពីបានទទួលព័ត៌មានជំនាញ សហការគ្នាជាមួយប៉ុស្តិ៍ចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា មានក្អួត រាគរូស បែកពពុះមាត់ គឺពិតជាស្លាប់ដោយសារហូបសត្វគីង្គក់ប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់