ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ចុះលេងទឹកស្រះក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំ: នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិសិរីសុខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ កែម វិច្ឆិកា ភេទប្រុស អាយុ០៣ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកស្រះក្រោយផ្ទះ បណ្តាលឱ្យលង់ស្លាប់ (ម្តាយរវល់បោកខោអាវ) ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគលជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់