ព័ត៌មានជាតិ

ជនសង័្សម្នាក់ត្រូវឃាត់ខ្លួន ព្រោះតែជនរងគ្រោះ៣នាក់ទុកចិត្តរហូតហ៊ានឆបោកយកទ្រព្យសម្បត្តិអស់ជាច្រើន

បាត់ដំបង: កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ ២០២១ វេលាម៉ោង២និង០០នាទី នៅក្នុងក្រុងបាត់ដំបងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការ សម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរ បាលព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនី យ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរ បា លព្រហ្មទណ្ឌកម្រិតស្រាល ឱ្យដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា តំ ណាងអយ្យការនៃអយ្យកា រ អមសា លាដំបូងខេត្តបាត់ដំបង ដោយនាំខ្លួនជន សង្ស័យឈ្មោះ ពៅ វ៉ាន់ធី ហៅ លី ភេទប្រុស ឆ្នាំកំណើត ១៩៥៦ មានទីកន្លែងកំណើតភូមិក្បាលរមាស ឃុំក្បាលរ មាស ស្រុកក្បាលរមាស ខេត្តកំពត និងទីលំនៅ បច្ចុប្បន្នមិនពិតប្រាកដ ដែលពាក់ព័ន្ធករណីឆបោក(យកប្រាក់,គ្រឿងអល ង្ការ,និងម៉ូតូ ) របស់ជនរងគ្រោះ។

សូមជម្រាបជូនថា កាលពីអំឡុង ខែតុលា ឆ្នាំ ២០ ២០ កន្លងទៅជនសង័្សយរូបនេះបានធ្វេីសកម្មភាព ឆបោកលេីជនងគ្រោះចំនួន០៣នាក់នៅក្នុងក្រុងបាត់ដំបង ដែលក្នុងនោះយកបានម៉ូតូចំនួន ០២ គ្រឿង ប្រាក់រៀលចំនួន ៥,៥៩៩,០០០រៀលនិងគ្រឿងអលង្ការមានខ្សែកផ្លាទីនចំនួន០២ខ្សែមានទម្ងន់០១ដំឡឹង។
-ជនរងគ្រោះមានឈ្មោះ
១-ឈ្មោះ ដៀត វណ្ណ: ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ វុន សាវុធ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិកំពង់ព្រៀង ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ វ៉ាត់ ភូវង្ស ភេទប្រុស អាយុ ១៧ឆ្នាំមានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាក ហុងដា ឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន ០២គ្រឿង (ជារបស់ជន សង្ស័យ ០១គ្រឿង និង របស់ជនរងគ្រោះ ០១គ្រឿង )។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់៕

 

មតិយោបល់