បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់ ក្នុងនោះមានព្រះសង្ឃ០១អង្គ បានរងគ្រោះដោយសត្វពស់ចឹក ។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ នៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះ ។ ជនរងគ្រោះទាំង០៣នាក់ ត្រូវ ពស់ចឹក តែនៅកន្លែងផ្សេងពីគ្នាត្រូវបានគ្រូពេទ្យដឹកតាម រថយន្តយកមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។
លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ជនរងគ្រោះមួយមាន ៖ ០១/-ព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ០៦និង១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ចឹកទេ តាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យសត្វពស់នោះប្រហែល គ្មានពិស ហើយ សុខភាពព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា ។ ២/-ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ០៦និង៤៨នាទី ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅ ចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច ហើយសាមី ខ្លួនមិនស្គាល់ ប្រភេទពស់នោះទេ តាមការពិនិត្យ ឃើញមានសញ្ញា ដូចជាហើម នៅកន្លែង ខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិ ប្រព័ន្ធប្រសាទទេ ការធ្វើតេស្ត ឈាម កក ឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជាពស់ជាប្រភេទ ពស់មានពិសដូចជា ពស់ស្រកាចាស់ ឬ ពស់ខៀវជាដើម ដោយបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់ ០៤ដប ចំពោះ ស្ថានភាព អ្នកជំងឺ មានសភាពធូរស្រាល ជាធម្មតា តែបន្តការ តាមដានជាប្រចាំ។ ០៣/-ឈ្មោះ សំ លីង ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិសលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ០៨យប់ ពស់ចឹកចំជើងខាងឆ្វេង នៅពេល ទឹកក្នុងវាលស្រែ តែគាត់មិនស្គាល់ ប្រភេទ ពស់ចឹកនោះទេតាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗអ្នកជំងឺ ពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម និងជាំកន្លែងខាំជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យជាករណី ពស់មានពិសដូចជាពស់វែក ឬ ពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និង បន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី ចំពោះ ស្ថានភាព បានធូរស្រាល និងអាចហូប បបរបាន និងកំពុងបន្តការតាម ដាន។
លោកឡេច័ន្ទ សង្វាត បានធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ពិសេសមុខរបរ ចាប់កណ្តូប ចង្រិត និងឆ្លុះសត្វពេលយប់ ក្នុងព្រៃ ឬមានស្មៅឧបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានលឿនជាទីបំផុតដើម្បីសង្រ្គោះ ព្រោះមានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេស មានវ៉ាក់សាំងព្យាបាលពស់ចឹក ដើម្បីផ្តល់ការព្យាបាលនិងសង្រ្គោះ ៕
មតិយោបល់