ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត!

ភ្នំពេញ: កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធ ករណីលួចរថយន្ត កាលពីកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣ នៅមុខផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ១-ឈ្មោះ យ៉ុន សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២៨១ ក្រុម៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ សុខ ដេវីត ហៅ ចាប ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ជិតផ្សារជ័យជម្នះ ផ្លូវលំ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៣-ឈ្មោះ ពាល់ រ៉ាវី ហៅ វី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវ២៧៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ភស្តុតាងចាប់យក រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2AP-7482, ម្សៅក្រមពណ៌ស ថ្លា ចំនួន៤ថង់តូច , សំបកថង់ច្រកគ្រឿងញៀនចំនួន៣ថង់តូច និងឧបករណ៍សម្រាប់ចូកគ្រឿងញៀន ចំនួន១, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន១ឈុត។

ជនរងគ្រោះឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
//youtu.be/0gB1jnJJMFc

មតិយោបល់