ព័ត៌មានជាតិ

ស្រ្តីអ្នកលក់បន្លែម្នាក់ ប៉ះម៉ូទ័រខ្នោសកូសដូង ដែលសើមទឹកត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ចោលប្ដី និងកូន នៅខេត្តព្រៃវែង

ព្រៃវែង: នៅវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ស្ថិតចំណុចផ្ទះក្នុងផ្សារទ្រា ភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង​ មានករណីស្ត្រីអ្នកបន្លែម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ ចន ម៉ាលីន (ហៅស្រីកែវ) ភេទស្រីអាយុ ២៤ឆ្នាំ មានប្តី និងកូនតូចពីរនាក់ រស់នៅផ្ទះភូមិឃុំខាងលើ។

មូលហេតុ៖ ប៉ះម៉ូទ័រខ្នោសកូសដូង ដែលត្រូវទឹកសើម បណ្ដាលឲ្យឆក់ចរន្តអគ្គិសនីស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់