ព័ត៌មានជាតិ

ជនសង្ស័យ១៥នាក់ពាក់ព័ន្ធករណី លួច គំរាម ហិង្សា​ត្រូវ អាវុធហត្ថបញ្ជូនទៅសាលាដំបូង

ព្រះសីហនុ: យោងតាមផេករបស់ GRK News បានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំហែងយកមានស្ថានទម្ងន់ទោស លួចមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

 

មតិយោបល់