ព័ត៌មានជាតិ

រថយន្ត Tundra បុកជាមួយម៉ូតូផ្លូវឆ្លង បណ្តាលឲ្យរងរបួស២នាក់ម្តាយនិងកូន

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើង រវាងរថយន្តជាមួយនឹងម៉ូតូនៅចំណុចផ្លូវឆ្លង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសពីរនាក់ម្ដាយនិងកូន បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក Tundra មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AX-9554 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយម៉ូតូ Honda wave ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ក្រចេះ 1G-5961 ធ្វើដំណើរពីរនាក់ម្ដាយនិងកូន មានទិសដៅពីលិចទៅកើត ក្នុងបំណងឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសទាំងពីរនាក់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕

មតិយោបល់