អ្នកចាំទីរបស់ ក្លិប Napoli កីឡាករ Pepe Reina ដែលជាកីឡាករខ្ចីពីហង្សក្រហម ហើយថ្មីៗនេះដែរអ្នកចាំទីរូបនេះបានបង្ហាញគោលបំណងរបស់ខ្លួនឲ្យដឹងថា នៅរដូវកាលក្រោយខ្លួននឹងមិនចូលរួមលេង នៅហង្សក្រហមនោះទេ តែសប្បាយចិត្ត លេងជាមួយនឹង ក្លិប Napoli ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បច្ចប្បន្នកាល ស្នាក់នៅក្លិប Napoli ដោយក្លិបមួយនេះ ខ្ចីក្នុងរយៈពេលវែង ។ នៅមិនទាន់មានរបាយការណ៍ថាកីឡាកររូបនេះ នឹងវិលទៅកាន់ហង្សក្រហមវិញនោះទេ ខណៈដែល ក្លិបមួយនេះក៏ចាប់អារម្មណ៍ និង ខ្លួន Pepe Reina ក៏ចាប់អារម្មណ៍បន្តបង្ហាញទម្រង់លេង នៅលើទឹកដី Napoli នោះ។
ក្រៅពីក្លិបខាងលើ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏កំពុងក្លាយជាទីចំណាប់អារម្មណ៍ពីក្លិប អ្នកមានបុណ្យ Bacelona និង Atletico Madrid ហើយគាត់ក៏បានបង្ហើបឲ្យដឹងថា ខ្លួនអាចនឹងចាកចេញពី Anfield ទឹកដីហង្សក្រហមម្តងទៀត នៅរដូវកាលក្រោយ។
រីករាយជាមួយនឹង Napoli ក្រោមការគ្រប់គ្រង់របស់ Rafa Benitez កីឡាករ វ័យ ៣១ ឆ្នាំរូបនេះ នឹងមានឱកាស ត្រលប់ទៅកាន់ ក្របខណ្ឌ Serie A ។
អ្នកចាំទី Pepe Reina បានប្រាប់ដល់ ទូរទស្សន៍ Piuenne ថា “ខ្លួន និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់ សម្រាប់ការស្នាក់នៅលើទឹកដីក្លិបមួយនេះ ហើយក៏ចង់បញ្ចប់អាជីពនៅទីនេះ គ្រាន់តែមិនដឹងថាមានអ្វីកើតឡើង នៅពេលបន្ទាប់” ។
បញ្ជាក់ផងដែរថា សម្រាប់ Napoli ស្ថិតនៅលំដាប់តារាងទី ៣ ដោយចាញ់ក្លិបកំពូលតារាង Juventus ១៣ ពិន្ទុ ប៉ុន្តែបែរជា Pepe Reina អះអាងថាពួកគេនឹងលើកពានមួយចំនួននៅក្នុងរដូវកាលនេះ៕
ទស្សនាជំនាញចំទី របស់ Pepe Reina ដូចខាងក្រោមនេះ៖
មតិយោបល់