ភ្នំពេញៈ នៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករបាំងពុះទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចគល់ស្ពាន៧មករាខាងលិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តម៉ាក ហ្វតរ៉េនជ័រ ពណ៌ខ្លាញ់ក្ដាម ពាក់ផ្លាកលេខ ភ្នំពេញ 2BD-4589 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចចុះពីលើស្ពាន៧មករា បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោងផងនោះ បានជ្រុលទៅរបាំងថ្មចែកទ្រូងផ្លូវបាក់១កង់ និងវៀចជាច្រើនកង់រថយន្តដាច់ក្រឡេទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកចំណុចកើតហេតុបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក មកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់