ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញប៉ុស្តិ៍ បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ៦កញ្ចប់ និងជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ។

ជនសង្ស័យឈ្មោះ ជា មាស ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភមិសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។

សម្ភារ:ដកហូត៖ ក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់