ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញ: យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០២ និង០០នាទី រំលងអាធ្រាត សមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចនៅមុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃើញជនសង្ស័យចំនួន ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក សមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញវត្ថុតាង ដែកកែច្នៃសម្រាប់ឆ្កឹះសោទ្វារផ្ទះ០២ លាក់ទុកក្នុងហោប៉ៅខោ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖
១-ឈ្មោះឡេ យ៉ាំងតឹង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ
២-ឈ្មោះង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ
ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង២នាក់ មានសារជាតិញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់