ព័ត៌មានជាតិ

ស្រ្តីម្នាក់លួចម៉ូតូបានជិត១ខែ ស្មានតែរួចខ្លួន នៅជាប់ដដែល

ភ្នំពេញ: កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥ និង០០នាទី ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កើតហេតុកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង៥៥នាទី ។

ជនសង្ស័យឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ដន សុបញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកគុបសេ៥០ ពាក់ផ្លាកលេខតាកែវ 1J-8728 ។

បច្ចុប្បន្ន ជនសង្ស័យ សត្ថកិច្ចកំពុងឃាត់ខ្លួនកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់