ព័ត៌មានជាតិ

ខ្ចីម៉ូតូគូដណ្តឹងជិះមិត្តរួមការងារខ្ចីតជិះទៅបាត់រហូត

ភ្នំពេញៈ យុវជនម្នាក់ ខ្ចីម៉ូតូគូដណ្តឹងរបស់ខ្លួនជិះតែត្រូវមិត្តរួមការងារខ្ចីតជិះទៅយកសោបន្ទប់ហើយជិះទៅបាត់រហូត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនដែលធ្វេសប្រហែសនេះមានឈ្មោះ ង៉ែត បុត្រ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីជាគូដណ្តឹងនិងជាម្ចាស់ម៉ូតូមានឈ្មោះ ជា សក្តា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រជាមួយគ្នា។
ម៉ូតូដែលជនសង្ស័យជាមិត្តរួមការខ្ចីជិះទៅនោះម៉ាក វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1DG-9536។

ប្រភពព័ត៌មានពីយុវជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានខ្ចីម៉ូតូពីគូដណ្តឹងហើយបានជិះមកអង្គុយផឹកកាហ្វេនៅហាងកាហ្វេមួយកន្លែងនៅភូមិកើតហេតុខាងលើ ជាមួយមិត្តភក្តិរួមការងារតែមិនស្គាល់ពីកន្លែងស្នាក់នៅរបស់មិត្តរួមការងារនោះទេហើយមួយសន្ទុះក្រោយមកមិត្តនោះប្រាប់ថាភ្លេចសោបន្ទប់ក៏ខ្ចីម៉ូតូជិះទៅយកសោបន្ទប់ហើយជិះទៅបាត់រហូតមិនឃើញត្រឡប់មកវិញក៏មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅតែម្តង។

ដោយស្តាប់ការរាបរាប់ទីតាំងកើតហេតុមិនមែនភូមិសាស្ត្ររបស់ខ្លួននគរបាលប៉ុស្តចោមចៅក៏ប្រាប់ឲ្យយុវជននោះទៅប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាវិញ៕

https://youtu.be/nGkmSRwb2y4

មតិយោបល់