ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៣នាក់ បន្ទាប់ពីជិះម៉ូតូ បុករថយន្តកំពុងបត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យបុរស២នាក់ រងរបួសធ្ងន់ និងនារីម្នាក់ រងរបួសស្រាល កើតហេតុកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ទល់មុខផែរស្ងួត ឆាយ ដា ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្តឃ្លុបដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 3620 បើកបរដោយបុរសម្នាក់ មានទិសដៅពីជើងទៅត្បូង រួចមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលក្នុងផែរស្ងួត ស្របពេលនោះ មានម៉ូតូស្មាស់ វី ពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ 1CD 6803 ជិះគ្នា៣នាក់ មកបុកចំទ្វារខាងស្តាំ នៃរថយន្តបណ្តាលឲ្យដួល រងរបួសបុរស២នាក់ធ្ងន់ និងនារីម្នាក់ស្រាល និងត្រូវរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើកាតវាស់វែង រួចយករថយន្ត និងម៉ូតូរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីផ្លូច្បាប់៕

មតិយោបល់