ព័ត៌មានជាតិ

អង្គុយហូបបាយសុខៗ ត្រូវគេចាក់សម្លាប់២កាំបិត រួចរត់បាត់!

ប៉ៃលិន: មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានជនដៃដល់ចាក់២កាំបិត ត្រង់កន្លែងក្រោមដោះខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចជនដៃដល់រូបនោះបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤៥នាទីយប់ ថ្ងៃសុក្រ ១២រោជ ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចវត្តព្រៃសន្ទះ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សពជនរងគ្រោះមានឈ្មោះ រដ្ឋ បញ្ញា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យដែលគេចខ្លួនមានឈ្មោះ ថុង សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការតែស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់