ភ្នំពេញៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ សហការជាមួយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅចំណុចអតីតក្រុមហ៊ុនឃ្យូប៊ី ( ០១៣ ) ទីតាំងផ្ទះលេខ៨២៥ ABC ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះឈ្មោះ អឿន ចាន់ថន ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ អ្នកបកប្រែភាសាចិន ។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ ទី ធារ៉ា ហៅ អ៊ូ ខុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ ។
២- ឈ្មោះ កូវ ណារិន ហៅ អាស្កូវ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ ដើររើសអេតចាយ (ទទួលផលចោរកម្ម)
៣- ឈ្មោះ ប៊ុន ថន ហៅ បារាំង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៩៧អា ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ មុខរបរ កម្មករសំណង់ (ទទួលផលចោរកម្ម) ។
សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយធំ ចំនួន០១, កាបូបស្ពាយតូច ចំនួន០១, កាបូបលុយ ចំនួន០១, លុយ៣០០០ដុល្លារ, លុយខ្មែរ ប្រហែល៥លានរៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១, កាត ATM ចំនួន០១, កាតចាក់វ៉ាក់សាំង ចំនួន០១, លែបថប ចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់