កោះកុងៈ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីជនសង្ស័យ២នាក់ ក្លែងភេទធ្វើជាព្រះសង្ឃដើរបិណ្ឌបាត បច្ច័យពីប្រជាពុទ្ធបរិស័ទ បង្កឲ្យមានការសង្ស័យ លើជនទាំងពីររូបនេះ ត្រូវមន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល សហការជាមួយអធិការដ្ឋាននគរបាល ខេត្តកោះកុង ចុះឃាត់ខ្លួនសង្ឃក្លែងក្លាយ មិនមានលិខិតអនុញ្ញាត ឬ ឆាយា និងសង្ឃដីកា ដែលសម្គាល់ភេទថាជាអ្នកបួសត្រឹមត្រូវតាមក្បួនច្បាប់ព្រះពុទ្ធសាសនា ។
ករណីខាងលើនេះ ជនសង្ស័យទាំងពីរនាក់មានស្រុកកំណើតនៅឯខេត្តសៀមរាប បានជិះឡានដើររៃអង្គាសបច្ច័យតាមទីផ្សារនិងប្រជុំជន ឬទីកន្លែងនានា នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងនេះ
ត្រូវបានមន្រ្តីសង្ឃចាប់ផ្សឹករួចបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវ ៕
មតិយោបល់