កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីល្ងាច មានករណីគោឈ្មោល ០២ក្បាលបានឆក់ខ្សែភ្លើងស្លាប់នៅចំណុចបង្គោលភ្លើងស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ដែលមានម្ចាស់ឈ្មោះ ឡុង ផុន ភេទប្រុសអាយុ ៦៨ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ។
មូលហេតុម្ចាស់បានដឹកគោឆ្លងផ្លូវជិតបង្គោលភ្លើងបំរ៉ុងនឹងទៅផ្ទះ បណ្ដាលអោយស្រូប និងឆក់ស្លាប់តែម្តង ៕
មតិយោបល់