ព័ត៌មានកីឡា ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឡើងឆុលក្នុងស្តាតអូឡាំពិក ខណៈអ្នកគាំទ្រគប់ដបទឹកសុទ្ធដាក់គ្នា(វីដេអូ)

ភ្នំពេញ: នៅពេលដែលក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ កំពុងតែពេញព្រៀបក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច ស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលពួកគេបានគប់ដបទឹកសុទ្ធដាក់គ្នា។

រយ:ពេលប៉ុន្មានជា៥នាទី មនុស្សពីរក្រុមក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ បានបង្កភាពចលាចលមួយប្រាវ ដោយការគប់ទឹកសុទ្ធដាក់គ្នាទៅវិញទៅមក ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានអ្នកអន្តរាគមន៍។ ទោះជាបែបណា ស្ថានការណ៍មិនមានអ្វីធំដំនោះទេ គ្រាដែលសមត្ថកិច្ចបានដាក់កម្លាំងពង្រាយទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីការពាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមម៉ោង៦៖៣០នាទីល្ងាចនេះ សកម្មភាពសមរបស់កីឡាករកម្ពុជា-តៃប៉ិ បានចាប់ផ្ដើមហើយ គ្រាដែលនៅសល់ពេលតែកន្លះម៉ោងទៀតតែប៉ុណ្ណោះ គ្រាប់ព្រួញកីឡាករទាំងពីរ នឹងបោះពួយទៅរកគោលដៅ ខណ:អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ៕

photo_2016-06-07_18-00-35

photo_2016-06-07_18-35-47

photo_2016-06-07_18-01-07

photo_2016-06-07_18-01-06

photo_2016-06-07_18-01-00

photo_2016-06-07_18-00-58

មតិយោបល់