ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំលិចហើយ

កំពង់ឆ្នាំងៈ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ បណ្តាលឲ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានពោធិ
ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅវេលាល្ងាចថ្ងៃទី៩ ខែតុលា
ឆ្នាំ២០២០នេះ រហូតមកដល់ម៉ោង៨និង៣០នាទីយប់ខណ:ភ្លៀងនៅតែបន្ត។

នៅពេលនេះកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំង នៃអធិការដ្ឋានស្រុកពាក់ព័ន្ធ បានចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងមានការកកស្ទះចរាចរណ៍៕

 

មតិយោបល់