ព័ត៌មានជាតិ

ទើបតែទិញម៉ូតូជិះបាន ២ខែ ហើយបង់រំលស់គេផង ត្រូវជនសង្ស័យលួចទៅបាត់ ម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣

ភ្នំពេញ: នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានប្រាប់ Post News ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានករណីចោរកាច់សោកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AK-4210 ម្ចាស់ម៉ូតូមានមុខរបរជាកម្មករ កម្មការិនីរោងចក្រ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវដីថ្មី ក្នុងភូមិដំណាក់២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុនៅវេលាម៉ោង ១១និង២៥នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីធ្វើការទៅដឹកប្រពន្ធចេញពីរោងចក្រទៅហូបបាយ នៅបន្ទប់ជួលនៅដីថ្មី រួចហើយក៏បានទុកម៉ូតូ នៅខាងក្រោមឡើងទៅហូបបាយ ដោយបានចាក់សោ.ក បន្ទាប់មកជនរងគ្រោះ និងប្រពន្ធ ហូបបាយរួចចុះមក ដើម្បីចេញទៅធ្វើការវិញ ស្រាប់តែមិនឃើញម៉ូតូ ហើយក៏ទៅរកសួរអ្នកជិតខាង ប៉ុន្តែគេមិនដឹង ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ជនរងគ្រោះបានសំណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ជួយជម្រុញមន្ត្រីជំនាញក្រោមឱវាទរបស់លោក ឲ្យធ្វើការស្រាវជ្រាវឲ្យបានលឿនផង ដោយសារតែម្ចាស់ម៉ូតូ ទិញបង់រំលស់ពីគេ ទើបតែជិះបានរយ:ពេលប្រហែល ២ខែ ហើយជនរងគ្រោះសង្ឃឹមថា លោកអធិការនឹងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ ឲ្យខានតែបានយកមកផ្ដន្ទាទោសតាមច្បាប់ ពីព្រោះមានទាំងកាមេរ៉ាសុវត្ថិភាព និងភិនភាគ សូមកុំឲ្យម្ចាស់ម៉ូតូអស់សង្ឃឹមទៅលើសមត្ថកិច្ច៕

មតិយោបល់