បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់៖ ១.ឈ្មោះ ស៊ុន ស្រីនាង ហៅ អាជី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២.ឈ្មោះ សុខ វាស្នា ហៅហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រាង ឃុំត្រាង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ទី ម៉ាតាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤.ឈ្មោះ ស៊ួរ សាណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៥.ឈ្មោះ ឡុង លីតា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៦.ឈ្មោះ ទៀប សុគន្ធា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៧.ឈ្មោះ ខុប ផល្លី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៨.ឈ្មោះ ណាន ណាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ៣,១០ក្រាម ។
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៥គ្រាប់ ទម្ងន់ ១,៤០ក្រាម ។ -សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ។ -ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។ -ទូរស័ព្ទដៃចំនួន ០៧គ្រឿង ។ -បង់អាវុធវែង ចំនួន០២, សំបកកន្ទុះគ្រាប់អាវុធAk47 ចំនួន ០២គ្រាប់ ទើបបាញ់ហើយ និងចុងអាវុធវែងចំនួន ០១កំណាត់ ។
បច្ចុប្បន្ន ជនសង័្សយទាំង០៨នាក់ រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកសង្កែ កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់ ៕
មតិយោបល់