ព័ត៌មានជាតិ

ស្រីស្រស់ជាមុខសញ្ញាជួញដូរយ៉ាងសកម្មពេលនេះជាប់ហើយ

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែថ្មី បានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំង។

ស្ថិតនៅក្នុងភូមិសន្ទូចឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងក្នុងប្រតិបត្តិការនេះផងដែរបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ថ្នាំញៀនខុសច្បាប់ចំនួន ២ នាក់។

១/ឈ្មោះយន់ប៊ុនណា(ហៅអាយៀវ) ភេទប្រុសអាយុ 26 ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

២/ហង្ស ចាន់ណា ភេទស្រីអាយុ18ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

-ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន 10 កញ្ចប់ធំ2កញ្រ្ចប់ទម្ងន់11’18 និងទូរស័ព្ទ 3 គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន 2 គ្រឿងដាវ 1 ដើម
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់