ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង លិចផ្ទះពលរដ្ឋចំនួន៣ឃុំ ត្រូវកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ចុះជួយអន្តរាគមន៍

ស្ទឹងត្រែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាល ស្រុកថាឡាបរិវ៉ាត់ បានចុះជួយពលរដ្ឋ រងប៉ះពាល់ជំនន់ទឹកភ្លៀងដល់ឃុំចំនួន៣ នៅថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២០ ។
តាមរបាយការណ៍បានឲ្យដឹងថា៖ ១-ឃុំចំការលើ៖ សរុបរួម៣៥០ខ្នង ស្មើរ៣៦៥គ្រួសារ ក្នុងនោះមានភូមិដូចខាងក្រោម ៖– ភូមិរំដេងលិចផ្ទះ ២៣០ស្មើនឹងចំនួន ២៤០គ្រួសារ– ភូមិចំការលើលិចផ្ទះ៥២ខ្នង ស្មើនឹង ៥៥គ្រួសារ– ភូមិរុនលិចផ្ទះ ៦៨ខ្នង គ្រួសារស្មើរនឹង ៧០ គ្រួសារ

២ .ឃុំអន្លង់ភេ ៖ សរុបរួមលិចផ្ទះចំនួន 102 ខ្នងស្មើនឹង 10 2គ្រួសារ ក្នុងនោះមានភូមិដូចខាងក្រោម ៖-ភូមិវាលពោធិ៍លិចផ្ទះ៤៥ខ្នង ស្មើរ៤៥គ្រួសារ
– ភូមិផ្អាវផ្ទះចំនួន 41 ខ្នងស្មើនឹង 41 គ្រួសារ– ភូមិទាល់ផ្ទះចំនួន 6 ខ្នងស្មើនឹង 6 គ្រួសារ– ភូមិអន្លង់ភេលិចផ្ទះចំនួន 10 ខ្នងស្មើនឹង 10 គ្រួសារ

៣.ឃុំអន្លង់ជ្រៃ ៖ *សរុបរួមទាំង 3 ឃុំលិចផ្ទះចំនួន 595 ខ្នងស្មើនឹង 629 គ្រួសារ។ ក្នុងនោះមានភូមិដូចខាងក្រោម ៖
– ភូមិមនលិចផ្ទះចំនួន 55 ខ្នងស្មើនឹង 64 គ្រួសារ– ភូមិអន្លង់ស្អំលិចផ្ទះចំនួន 88 ខ្នងស្មើនឹង 98 គ្រួសារ ។-សរុបរួមលិចផ្ទះ 143 ខ្នងស្មើនឹង 162 គ្រួសារ៕

មតិយោបល់